ដំណឹង និងព្រឹត្តិការណ៏
ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
គឺជាផ្នែកមួយនៃការការពារ និងការពង្រឹកការគ្រប់គ្រងដីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
ក៏ប៉ុន្តែកិច្ចការនេះមានចរិតអន្តរស្ថាប័ន ដែលទាមទារឱ្យមានការចូលរួមស្រុះគ្នារវាងស្ថាប័នថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ ដើម្បីអាចបញ្ចប់បានត្រឹមឆ្នាំ២០២៦ខាងមុខ
ស្របតាមការកំណត់របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃសុក្រ
១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ
ឆ្នាំ២០២៥, មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម
របស់ក្រសួង ស្ថាប័នចំនួន១០ និងខេត្តចំនួន៦ ដើម្បីពិនិត្យបញ្ហាប្រឈម
និងកំណត់ផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ចប់ការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងឆ្នាំ២០២៦
ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងនាមជាប្រធានដឹកនាំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួង
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិត ឈន សុភាព
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង
ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ
ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន
និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ,
និងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃ អ.គ.ហ.។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម
និងធ្វើបទបង្ហាញដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង ស្ថាប័នចំនួន១០
រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម,
ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋានរដ្ឋសភា,
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអភិបាលរង តំណាងគណៈអភិបាលខេត្តចំនួន៦ រួមមាន
ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង,
ខេត្តកែប, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ
ព្រមទាំងមានការអញ្ជើញចូលរួមពិភាក្សា និងពិគ្រោះយោបល់ដោយ
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ
និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទាំង៦ ខេត្ត
សរុបអ្នកចូលរួមប្រមាណ ១៣០រូប។
កិច្ចប្រជុំនេះ
ត្រូវបានរៀបចំឡើង ក្នុងគោលបំណង (ទី១) ពិនិត្យវឌ្ឍនភាព, បញ្ហាប្រឈម
និងសំណើដោះស្រាយចំពោះដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ (ទី២)
ពិភាក្សាពីតម្រូវការទិន្នន័យ និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងដីមានបញ្ហានីមួយៗ
ដើម្បីធ្វើអាទិភាពក្នុងផែនការសកម្មភាព
និងសម្រួលពន្លឿនការងាររបស់គណៈកម្មការអន្តរក្រសួងនៅពេលចុះពិនិត្យ និងដោះស្រាយ និង
(ទី៣) កំណត់បន្ទាត់គោល និងរៀបចំផែនការសកម្មភាព របស់ក្រុមការងារទី១
សម្រាប់ការចុះត្រួតពិនិត្យ និងដោះស្រាយនៅតាមមូលដ្ឋានរាជធានី ខេត្ត និងក្រសួង
ស្ថាប័ន ក្នុងឆ្នាំ២០២៦។
ថ្ងៃព្រហស្បតិ៍
១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ
ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញបានចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៥
និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.,
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង
(ទី១) ពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥
ដើម្បីពិភាក្សា និងជំរុញការងារដែលនៅសេសសល់ ឱ្យសម្រេចបានតាមផែនការប្រចាំឆ្នាំ
និង(ទី២) ពិនិត្យលើក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៦
និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ផ្អែកលើក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៦
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តផ្តោតលើអាទិភាពចំនួន
៤ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
រួមមាន (១) ការពង្រឹងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២) ការជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនៅថ្នាក់មូលដ្ឋាន
និងថ្នាក់ក្រោមជាតិ, (២)
ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង (៤)
ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥។
ថ្ងៃសុក្រ
៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៨
របស់អាណត្តិទី៤ ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត
លោកអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត
តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាន
អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល ក្រុង/ស្រុកទាំង៨
និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃទី២៨
ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមប្រឹក្សាបានពិនិត្យ
និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៧ និងរបាយការណ៍ប្រចាំខែវិច្ឆិកា ។
ថ្ងៃចន្ទ
៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា
ឆ្នាំ២០២៥, មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួម“សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និងការបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងខេត្តកណ្តាល”
ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. អមដោយឯកឧត្តម
អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.
បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព
និងការគំរាម (SWOT) និង ការបណ្ដុះបណ្ដាលស្ដីពី វិធាន និង
នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្ដម ឌឹម បូរ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម
គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល, និងមានការចូលរួមពីលោក
លោកស្រី តំណាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី ខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្តកណ្ដាល, និងតំណាងរដ្ឋបាលក្រុង
ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល សរុបមានអ្នកចូលរួមប្រមាណ ២៦២ នាក់។
គោលបំណងនៃសិក្ខាសាលានាព្រឹកនេះ គឺ៖ (១) ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគោលបំណង និងអត្ថប្រយោជន៍នៃរបាយការណ៍វិភាគ SWOT របស់ខេត្តកណ្តាល ជូនដល់មន្ត្រី ពីបណ្ដាមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្ដាល; និង(២) បណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្រ្ដីគ្រប់គ្រងថវិកា នៃមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាព និងអនុលោមភាពនៃការអនុវត្តថវិកាក្នុងខេត្តកណ្ដាល។
ថ្ងៃពុធ
១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកសង្គមថ្មី
ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស
ស្រុកសង្គមថ្មី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទែន សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក
យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ
ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន
អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ
និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង
ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះ
វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់
ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ
និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ
និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។
ថ្ងៃពុធ
១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក វណ្ណៈ សុធា មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុករវៀង ដែលវេទិការនេះបានប្រារព្ធ
នៅបរិវេណសាលាឃុំរហ័ស ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង
ក្រោមអធិបតីភាពរបស់លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុក គឹមសាន
អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក
សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន
អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ
និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ
ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់
សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី
ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង ។
ថ្ងៃពុធ
១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកជ័យសែន
ដែលវេទិការនេះបានប្រារព្ធ នៅវត្តពើក ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ភុន តុលា សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ សាន្តតារ៉ា
អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក
សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន
អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ
និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ
ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន
ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី
ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង ។
ថ្ងៃសុក្រ
១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកជាំក្សាន្ត
ដែលវេទិកានេះបានប្រារព្ធ នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត
ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មុត ភិសិទ្ធនា
អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក
សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន
អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ
និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក។ ក្រៅពីនេះ វេទិកាក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់
សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន
ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង។
ថ្ងៃសុក្រ
១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ឈួន ដានី អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកគូលែន
ដែលវេទិកានេះបានប្រារព្ធ នៅវត្តវេទិការអុំទូកកំពង់ស្រឡៅ ភូមិកំពង់ស្រឡៅ
ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម តូច វង្ស
សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ
មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក
លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន
ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក។ ក្រៅពីនេះ វេទិកាក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់
សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន
ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង។
ថ្ងៃសុក្រ
១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក មឿង វិបុល អនុប្រធានការិយាល័យថវិការ បានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកគូលែន
ដែលវេទិកានេះបានប្រារព្ធ នៅវត្តឈូក ភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ដោក វៀង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។
វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត
លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន
ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក។ ក្រៅពីនេះ វេទិកាក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់
សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន
ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង។
ថ្ងៃចន្ទ
១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា
ឆ្នាំ២០២៥,លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅក្រុងព្រះវិហារ
ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណរមរណីដ្ឋានទំនប់៩៥ ក្រុងព្រះវិហារ
ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់
សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត
អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត
អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ សរុប ២៩៥នាក់ ។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ
ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន
ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី
ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង ។
នារសៀលថ្ងៃសុក្រ
៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា
ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រះវិហារ, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ
និងមន្រ្តីជំនាញបានចូលរួម “ពិធីប្រកាសទទួលស្គាល់ការកែសម្រួល
និងបំពេញបន្ថែមសមាសភាពគណៈកម្មការរបស់ខ្លួន” ក្រោមអធិបតីភាព
ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត។
សមាគមអតីតយុទ្ធជន
និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីពិធីប្រកាសសមាសភាពគណៈកម្មាធិការ
ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន
និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង
ស្រុកសមាជិ សមាជិការ សមាគម ជាច្រើនរូប នៅសាលាខេត្តព្រះវិហារ។
ក្នុងឱកាសដ៏សំខាន់នេះ
ឯកឧត្តមក៏បានសំណេះសំណាលជាមួយនិវត្តជន ដែលបានធ្វើពលីកម្មដើម្បីជាតិមាតុភូមិផងដែរ។
ពិធីប្រកាសសមាសភាពនេះ
គឺជាផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា
រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ
និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល
និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន
និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តព្រះវិហារ ឲ្យទទួលបាននូវគោលនយោបាយ
និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា។
១៣
វិច្ឆិកា ២០២៥
ថ្ងៃចន្ទ
១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា
ឆ្នាំ២០២៥, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានចូលរួមពិធីអបអរសាទរ
ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-២០២៥)
និងខួបលើកទី២១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ខូយ ឃុនហ៊
ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី។
ពិធីនេះមានការចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ
ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាល
និងក្រុមប្រឹក្សា ក្រុង ស្រុកទាំង៨ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ
សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនស.ស.យ.ក ខេត្តជាច្រើនរូបទៀត
ប្រារព្ធធ្វើឡើងនៅស្ដូបវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ឯកឧត្តម
ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញ ដើម្បីពិភាក្សា
និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន
ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
-ពិធីសារទី២
ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ
សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា
និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។
២៤ តុលា
២០២៥
ថ្ងៃព្រហស្បតិ៍
២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល
(២០២៦-២០២៨) សម្រាប់ស្រុក និងឃុំ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ
និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ
កងកម្លាំងទាំងបី អង្គការដៃគូអភិវឌ្ឍន៍ និងមន្រ្តីរដ្ឋបាលស្រុកជាច្រើនរូបទៀត
កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ។
សមាហរណ៍កម្មកម្មវិធីវិនិយោគធ្វើឡើងគឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ
សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ
និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ
និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ
អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន
សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
ព្រឹកថ្ងៃទី២៣
ខែតុលា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ
បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ពិធីនេះប្រព្រឹត្តទៅនៅសាលសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម
លោកជំទាវប្រតិភូអមដំណើរ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត
កងកម្លាំងទាំង៣ ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរក្រុងស្រុកទាំង៨
និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប
នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ជាច្រើនរូបទៀត។
នាថ្ងៃព្រហស្បតិ៍
៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំ
“ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងតំណាងរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន
រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត សរុបប្រមាណ ២៣០ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្នុងគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពី អង្គភាព ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលយ៉ាងសំខាន់ តម្រូវឱ្យអង្គភាព ស្ថាប័នសាធារណៈទាំងអស់ត្រូវមានគណនេយ្យភាពចំពោះសមិទ្ធកម្ម។
ឯកឧត្តម
កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ
និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ។
នារសៀលថ្ងៃទី២៩
ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ
មានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម
កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម
គីម រិទ្ធី អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ
អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត
មេបញ្ជាការកងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨
និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
នៅថ្ងៃចន្ទ
២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និង លោក ឈួន ដានី អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងបរិបទកម្ពុជា ក្រោមអធិបតីភាព បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង
ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.
អមដោយមន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ.
បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ
ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
និងមន្ត្រីជំនាញតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបចំនួនប្រមាណ
៤៥០ អង្គ/នាក់។ កម្មវិធីនេះ ត្រូវបានរៀបចំ ក្នុងគោលបំណងចែករំលែក
និងបញ្ជ្រាបការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងបរិបទកម្ពុជា
ជាពិសេសរបកគំហើញស្តីពីប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកានៅតាមសាលារៀន
ទៅនឹងការផ្តង់សេវាសាធារណៈក្នុងវិស័យអប់រំ ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល
ដែលនឹងត្រូវទៅបំពេញមុខងាររបស់ខ្លួនជាមន្ត្រីនៅតាមក្រសួង-ស្ថាប័ន
និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់ការសិក្សានាពេលខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នារសៀលថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៥, នៅសាលាជាតិគយ
។
នាព្រឹកថ្ងៃចន្ទ
១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក ម៉ៅ ដារ៉ា មន្រ្តី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តសម្រាប់ការគ្រប់គ្រងសមិទ្ធកម្ម
ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត
យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និង ឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង
នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា,
រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអ.គ.ហ.។ លិខិតគតិយុត្តទាំងនេះគឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានាការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥,លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. និងឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការ កសហវ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ. រាជធានី ខេត្ត, ព្រមទាំង អង្គភាព និងមន្ទីជំនាញជុំវិញរាជធានី ខេត្ដ សរុបចំនួនប្រមាណ ១៧០០ រូប។
នាថ្ងៃអង្គារ ១២រោច
ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ២០២៥, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក សុខ ប៉ូឡូ
អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធបានចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១
ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ.) នៅខេត្តកំពង់ឆ្នាំង, ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់
និងមន្រ្តីជំនាញនៃអ.គ.ហ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ,
ការជំរុញ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ
SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ
ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ
ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣
ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន
និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។ ឆ្លៀតក្នុងឱកាសនេះ
ក៏មានរៀបចំកម្មវិធីប្រគល់-ទទួលកុំព្យូទ័រ តាមរយៈមន្ទីរសហវ. រាជធានី ខេត្ត ដើម្បីជូនដល់រដ្ឋបាលឃុំ
សង្កាត់ សម្រាប់សម្រួលដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS
ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាបន្ថែមទៀត។
នាព្រឹកថ្ងៃអង្គារ ៥
រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
និងលោក ម៉ៅ ដារ៉ា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍វិភាគ SWOT ទាំង ២៥ រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតី ឯកឧត្ដម អ៊ុំ
យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាងឯកឧត្តមបណ្ឌិត យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍វិភាគ
SWOT ទាំង ២៥ រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង
និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
សិក្ខាសាលានេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី
តំណាងក្រសួងផែនការ, លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ,
ក្រសួង ស្ថាប័ន, រដ្ឋបាល រាជធានី-ខេត្តទាំង
២៥, និងតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ
២០០រូប។
ថ្ងៃអង្គារ ១៣ កើត ខែផល្គុន
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមពិធីបើកវគ្គហ្វឹកហ្វឺន សណ្ដាប់ធ្នាប់ជួរកងទ័ព
ឆមាសទី១ ឆ្នាំ២០២៥ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង
ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ
ស្ថិតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ស្ថិតក្នុងភូមិហ្មសែត
សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ដោយមានការអញ្ជើញចូលរួមដោយ លោកនាយករដ្ឋបាលខេត្ត លោក
លោកស្រី ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង
នាយការិយាល័យ ចំណុះរចនាសម្ព័ន្ធកងរាជអាវុធហត្ថជាច្រើនរូប នៅព្រឹកថ្ងៃទី១១ ខែមីនា
ឆ្នាំ២០២៥ ។
ថ្ងៃសុក្រ
២ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០២៥, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាព
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មិន ស៊ីថា
អភិបាលរងខេត្ត ដោយបានពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៨
និងរបាយការណ៍ប្រចាំខែកុម្ភៈ របស់រដ្ឋបាលខេត្តព្រះវិហារ។
កិច្ចប្រជុំនេះក៏មានដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក
សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ,លោក
លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ និងអង្គភាពទាំងពីរ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត
និងប្រធានផ្នែកទាំងពីរ ប្រធានការិយាល័យ
អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត,ឯកឧត្តមប្រធានសាលាដំបូង
ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣
ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សា
អភិបាលក្រុង ស្រុក នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។
ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម
និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា សាខាមូនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ ខេត្តព្រះវិហារ
ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទានិងមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម
លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត
អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា
នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៩
ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ថ្ងៃអង្គារ ៦ រោច ខែមាឃ
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ
ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម
រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត
ឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត
អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ
សង្កាត់ជាច្រើនរូប នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ ។
ថ្ងៃអង្គារ
៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថាន
ខេត្តព្រះវិហារ ថ្មី ក្រោមអធិបតីភាពឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិកាប្រចាំការ
តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពី
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ លោក លោកស្រីអភិបាលរងខេត្ត
មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង
ស្រុកទាំង០៨ មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្សា
និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត
នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្ងៃចន្ទ
៦ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥,
លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ាង រ៉ាវី
អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមគីម រិទ្ធី អភិបាលខេត្ត
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម
លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត តំណាងកងកម្លាំងទាំង៣ លោកស្រី
នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក
លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកនាយកទីចាត់ការទាំងប្រាំ
និងប្រធានអង្គភាពទាំងពីរចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តព្រះវិហារ
នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។
ឯកឧត្ដម គីម រិទ្ធី
អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតី
បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤
និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ
យុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ
អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អង្គការដៃគូ អភិបាលក្រុង ស្រុក នាយកសាលា
លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្ងៃអង្គារ
១៥ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥,
ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ
និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី របស់ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត
ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
នាថ្ងៃសុក្រ ១១ រោច
ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស. ២០២៥, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក លោកស្រី
អនុប្រធានមន្ទីរ និងលោក លោកស្រីមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ស្ដីពីវឌ្ឍនភាព
និងបញ្ហាប្រឈមដែលមានការប្រទាក់ក្រឡារវាងការដ្ឋានកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល
សម្រាប់ជាធាតុចូលក្នុងរបាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាព
ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា
រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ
ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ ។ កិច្ចប្រជុំនេះ
មានការអញ្ជើញចូលរួមពីតំណាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ,
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ,
ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ.
ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, និង
រដ្ឋបាលរាជធានី-ខេត្ត។
ថ្ងៃអង្គារ
៨ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ
មេបញ្ជាការកងទ័ពជើងគោក
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។
ពិធីបិទសន្និបាតបូកសរុបប្រចាំឆ្នាំនេះ
ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី
អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម
លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូង
ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត
ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
សង្កាត់ មន្រ្តីរាជការ កងកម្លាំង និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់
សរុបចំនួន៣៦០នាក់ នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។
ថ្ងៃចន្ទ
៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម
ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល
នៃគណៈអភិបាលខេត្ត។ ពិធីសន្និបាតបូកសរុបប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមដោយ
ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត
ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ
អង្គភាពជំនាញជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
សង្កាត់ មន្រ្តីរាជការ កងកម្លាំង និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់
សរុបចំនួន៣៦០នាក់ នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។
នាថ្ងៃអង្គារ ១រោច
ខែបុស្ស ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០
នាទីព្រឹក, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំ
ពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍តាមដាន
និងវាយតម្លៃប្រចាំឆ្នាំ២០២៤នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះ
មានការចូលរួមពីសំណាក់ អង្គភាពក្រោមឱវាទ កសហវ. មន្ទីរ សហវ. រាជធានីខេត្ត ក្រសួង
ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។ ក្នុងកិច្ចប្រជុំនេះ
ឯកឧត្ដមបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់
សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។
នៅរសៀលថ្ងៃចន្ទ ១៥កើត
ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកស្រី ស សុចិន្ដា
ប្រធានការិយាល័យថវិកា បានចូលរួមកិច្ចប្រជុំ ស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥
និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។
កិច្ចប្រជុំក៏ដូចជាពីធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន
និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ
អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក
និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤
គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,
និង(៤)ការលើកកម្ពស់តម្លាភាពថវិកា
និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។
នាព្រឹក
ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា
ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក, លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកស្រីអនុប្រធានមន្ទីរ
និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធ ZOOM ស្តីពី របាយការណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង
ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ។
ថ្ងៃអង្គារ
៩ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិភារកិច្ចសង្កាត់ប៉ាលហាល
ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី
អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។ ពិធីនេះ
បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាក្រុងព្រះវិហារ ដោយមានការចូលរួម
ពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ប្រជាពលរដ្ឋ៨៦៩គ្រួសារ រស់នៅភូមិភារកិច្ច
សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
មានសេចក្តីសោមន្សរីករាយនិងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះវិហារ ដែលបានផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់។
ថ្ងៃពុធ ១០ កើត ខែបុស្ស
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារ សម្បទានដីសង្គមកិច្ច
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ឃុំ រំដោះស្រែ ស្រុកជាំក្សាន្ត ក្រោមអធិបតីភាព
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក លោកស្រីជា ប្រធាន
អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត
នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាលសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨
ខែមករា ឆ្នាំ២០២៥។
នាថ្ងៃអាទិត្យ ៧ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង
ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមអធិបតីភាព
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្ដម នាយរងសេនាធិការ យោធភូមិភាគទី៤ ឯកឧត្ដម អគ្គនាយកភស្ដុភា
ប្រចាំទិសទី១ ឯកឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ
ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី
នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។
នារសៀល ថ្ងៃសុក្រ ៦កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤, លោក ម៉ៅ ដារ៉ា
មន្រ្តីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលនិងមិនមែនសារពើពន្ធ
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ
“អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ
សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ
នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ.។សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យ
និងពិគ្រោះយោបល់លើសេចក្ដីព្រាងចុងក្រោយសៀវភៅជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង
២៥ និងរដ្ឋបាលរាជធានី-ខេត្ត។
នាថ្ងៃពុធ ១១កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង
០៨:៣០ នាទីព្រឹក, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង,
លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតី ឯកឧត្ដម
យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ
កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ
អ.គ.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ
អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល
និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង
ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត
ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២, ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំនេះ
ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់
សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។
នាព្រឹកថ្ងៃចន្ទ ២កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤, នៅសណ្ឋាគារ SUN & MOON Riverside, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
លោកស្រី សរ សុចិន្ដា ប្រធានការិយាល័យថវិកា និងមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ
ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៥
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតី ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ
ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង,
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.។ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
នៅថ្ងៃពុធ
១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤, ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងរដ្ឋបាលរាជធានីខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,
ឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ
នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ
និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ.
បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ។ ដំណើរទស្សនកិច្ចនេះមានការចូលរួម
និងសម្របសម្រួលដោយឯកឧត្តម ឃិន ញ៉ាន អភិបាលរង
តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្ដម
លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន
ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់,
សៀមរាប, ព្រះវិហារ, ប៉ៃលិន,
កំពង់ធំ, កំពង់ឆ្នាំង និងលោក លោកស្រីប្រធាន
និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។
អំឡុងពេលបំពេញទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសុរិន្ទ
ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ផាត ស៊ីចាន់វៀង អភិបាលរង តំណាងគណៈអភិបាលខេត្ត
អមដោយប្រធានអង្គភាពជំនាញ ដើម្បីសិក្សាអំពីការអភិវឌ្ឍរបស់ខេត្តសុរិន្ទ
ព្រមទាំងបានធ្វើទស្សនិច្ចសិក្សានៅមន្ទីរពេទ្យសុរិន្ទ
ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ, គណៈប្រតិភូក៏បានទៅទស្សនាសារៈមន្ទីរដំរី
និងភូមិចន្ទសូម៉ាសិប្បកម្មត្បាញសូត្រ
ដើម្បីពិនិត្យការរៀបចំតំបន់ទេសចរណ៍ផ្សាភ្ជាប់នឹងការរស់នៅក្នុងមូលដ្ឋាន។
ថ្ងៃអង្គារ
១១ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក វណ្ណៈ សុធា មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤
ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ភុន តុលា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណុប
វុធ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ
ជាសមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក អភិបាលស្រុកគូលែន លោក
លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត
នាយកទីចាក់ការប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត សមាជិកក្រុមប្រឹក្សា និងមន្រ្តីរាជការសាលាស្រុកគូលែន
ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត កាលព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
ស្ថិតនៅបរិវេណសាលាស្រុកគូលែន។
នារសៀលថ្ងៃអង្គារ ១១រោច
ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤,
ឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ.
និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ.
បានជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ឃិន ញ៉ាន
អភិបាលរង តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ
ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥
និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប,
ព្រះវិហារ, ប៉ៃលិន, កំពង់ធំ,
កំពង់ឆ្នាំង។ សូមបញ្ជាក់ថា
ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងរដ្ឋបាលរាជធានីខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ.គ.ហ. បាននិងកំពុងសម្របសម្រួលរៀបចំទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ
ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តឧត្ដរមានជ័យ។
ថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក អភិបាលស្រុករវៀង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាក់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត សមាជិកក្រុមប្រឹក្សា និងមន្រ្តីរាជការសាលាស្រុករវៀង ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ស្ថិតនៅបរិវេណសាលាស្រុករវៀង។
ថ្ងៃចន្ទ ១០ រោច ខែកត្តិក
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ឆេង
អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត
ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម
គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
កងកម្លាំងទាំង៣ លោកអភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ លោក
អធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយបុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំង៥១ និងលោក
លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀត ដែលរៀបចំឡើងនៅសាលប្រជុំជាន់ទី៣
អគាររដ្ឋបាលសាលាខេត្តព្រះវិហារ។
ថ្ងៃសុក្រ ៧ រោច
ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤,
លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព
ឯកឧត្តម រស់ ហេង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរង
នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ
ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី
លោក អភិបាលស្រុកជាំក្សាន្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាក់ការប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត
សមាជិកក្រុមប្រឹក្សា និងមន្រ្តីរាជការសាលាស្រុកជាំក្សាន្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត
ស្ថិតនៅបរិវេណសាលាស្រុកជាំក្សាន្ត ។
ថ្ងៃព្រហស្បតិ៍ ៦ រោច
ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤,
លោក ម៉ៅ ដារ៉ា មន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់
និងក្រុង នៅថ្នាក់ស្រុករវៀង ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។
ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុករវៀង និងអង្កការដៃគូ នៅសាលាស្រុករវៀង ខេត្តព្រះវិហារ។
ថ្ងៃពុធ ៥
រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់
និងក្រុង នៅថ្នាក់ស្រុកជាំក្សាន្ត ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត ប៉ារ៉ានីន
អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកជាំក្សាន្ត និងអង្កការដៃគូ
នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។
ថ្ងៃពុធ ៥
រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង
នៅថ្នាក់ស្រុកគូលែន និងក្រុងព្រះវិហារ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម មុត
ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ ដោយមានការចូលរួមពីលោក
លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុងព្រះវិហារ និងអង្កការដៃគូ
នៅសាលាស្រុកគូលែន និងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ
កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ
ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ
សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។
ថ្ងៃពុធ ៥ រោច ខែកត្តិក
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន
នាយទាហានរង ពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង
និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុណ
កងយោធពលខេមរភូមិន្ទរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ឆ្នាំ២០២៤។
ថ្ងៃអង្គារ
៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង
នៅថ្នាក់ស្រុកឆែប ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម បញ្ញា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។
ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
ថ្នាក់ដឹកនាំស្រុកឆែប និងអង្កការដៃគូ នៅសាលាស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២០
ខែវិច្ឆិកាឆ្នាំ២០២៤។ សិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់
និងក្រុង នៅថ្នាក់ស្រុកឆែប ឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ
កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ
ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ
សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។
នាព្រឹកថ្ងៃចន្ទ
១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាស្ដីពី
“បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន
សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ
និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ
ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន
និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះ
ក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់, លោក ណុំ ស៊ីនិត អគ្គនាយករង
តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំង ឯកឧត្តម
លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលបាលរាជធានី-ខេត្ត,
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត
សរុបប្រមាណ ២៥០ រូប។
សិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេល
១ថ្ងៃពេញ ក្នុងគោលបំណង៖ (១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម
នៃការគ្រប់គ្រងដីរដ្ឋជារួម ពិសេស ការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ
និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តរដ្ឋ, (២) ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ
ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ
និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និង (៣) ពិភាក្សាលើវិធានការ
និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
និងការពង្រឹងគុណភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ថ្ងៃចន្ទ
១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាព
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី
អភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ
អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក
អង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំមេឃុំ ចៅសង្កាត់ ជាច្រើនរូបទៀតនៅសាលប្រជុំធំសាលាខេត្តព្រះវិហារ៕
នារសៀលថ្ងៃចន្ទ ១១ រោច
ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំស្ដីពី ការវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៤
និងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព
ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.។
កិច្ចប្រជុំផ្ដោតសំខាន់លើវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព
និងផែនការថវិកាឆ្នាំ២០២៤
សម្រាប់ជាធាតុចូលក្នុងការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៤
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ព្រមទាំងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥
ដើម្បីតម្រង់ទិសការរៀបចំផែនការសកម្មភាពលម្អិត, លទ្ធផលក្នុងឆ្នាំ
និងផែនការថវិកា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង២៥។ ឆ្លៀតក្នុងឱកាសនេះ,
អ.គ.ហ. ក៏បានដឹកនាំលោក លោកស្រីប្រធាន និងក្រុមការងារនៃមន្ទីរ សហវ.
ទាំង ២៥ រាជធានី ខេត្ត ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១
ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា(៩.វិច្ឆិកា.១៩៥៣-២០២៤) និងខួបលើកទី២០ឆ្នាំ
នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី
អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត
ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត
អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត
គណៈអភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុកទាំង៨ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ
សិស្សានុសិស្ស យុវជនកាកបាទក្រហមកាយរិទ្ធ និងយុវជនស.ស.យ.ក ខេត្តជាច្រើនរូប
នៅស្ដូបវិមានឯករាជ្យ ស្ថិតក្នុង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទៀត។
ថ្ងៃសៅរ៍
២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំស្ដីពីការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្តោយព្រំដែន
កម្ពុជា-ឡាវ បទល្មើសផលនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
និងការការពារតំបន់អភិរក្ស ភ្នំត្នោត ភ្នំពក ក្រោមអធិបតី ឯកឧត្តម ម៉ៅ សុផាន់
អគ្គរងកងយោធពលខេរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត
អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
អភិបាលក្រុងស្រុកទាំង០៨ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលប្រជុំប្រាសាទព្រះវិហារ
អគាររដ្ឋបាលសាលាខេត្តជាន់ទី៣។
វេទិកាជាតិគណនេយ្យ
ថ្ងៃទី ១៧-១៨ ខែតុលា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមវេទិកាជាតិគណនេយ្យ
ក្រោមអធិបតី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម
ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖
វេទិកាជាតិគណនេយ្យត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់
គឺដើម្បីផ្តល់ព័ត៌មានជូនដល់សិក្ខាកាម អំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យ
និងសវនកម្មនៅកម្ពុជា និងដើម្បីប្រមូលធាតុចូលពី អ្នកចូលរួមទាំងអស់
សម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខណ្ឌគោលនយោបាយ
យុទ្ធសាស្ត្រ និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យ
និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេស ក្នុងការពង្រឹងតួនាទីនិយ័តករ និងគណនេយ្យករជំនាញ
ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យឆ្នាំ២០៣០។
នារសៀលថ្ងៃពុធ ១៤ កើត
ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក ស្រី សរ សុចិន្ដា
ប្រធានការិយាល័យថវិកា បានចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា
៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីរបស់
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃ
ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្តទាំង ២៥ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃកិច្ចប្រជុំនេះ
គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៤
និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព
និងជំរុញបន្ថែមដល់សកម្មភាពដែលមិនទាន់អនុវត្តឬអនុវត្តយឺតយ៉ាវ ក្នុងគោលដៅជំរុញដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព
និងទាន់ពេលវេលា សម្រាប់បន្តត្រៀមរៀបចំនូវផែនការថវិកាអនុវត្តនៅឆ្នាំបន្ទាប់។
នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤, នៅសណ្ឋាគារ និងរមណីយដ្ឋានសុខាខេត្តព្រះសីហនុ,
លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលនិងមិនមែនសារពើពន្ធ
និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ
" ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
តាមប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញប្រកាសតែងតាំងមុខតំណែងអភិបាលរង
នៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារថ្មី
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត
ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបទៀត។
លោក គឹម ចាន់បញ្ញា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២
ត្រូវបានរាជរដ្ឋាភិបាលផ្ដ់ល់សេចក្ដីទុកចិត្តឱ្យចូលកាន់មុខតំណែងជាអភិបាលរង
នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលបានផ្ទេរភារកិច្ចថ្មី
ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ៕
នាថ្ងៃពុធ
២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤,
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី
អភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព
សម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
នៅព្រឹកថ្ងៃទី០៣
ខែកញ្ញា ឆ្នាំ២០២៤, លោក ម៉ៅ ដារ៉ា មន្រ្តីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាល
ស្ដីពីសិ្ថតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃប្រើប្រាស់ដោយប្រើទិន្នន័យរដ្ឋបាល អង្កេត
ជំរឿន និងថ្លៃទំនិញទីផ្សារថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម កែវ ចិត្រា
ប្រធាននាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការ និង លោកស្រី ស៊ាន សុគីន
ប្រធានមន្ទីរផែនការខេត្តព្រះវិហារដោយមានការអញ្ជើញ ចូលរួមពី
ឯកឧត្ដមជាប្រតិភូក្រសួងផែនការ លោក លោកស្រី មន្ត្រីមន្ទីរ អង្គភាព ជុំវិញខេត្ត
ជាច្រើនរូបផងដែរ ។
នៅព្រឹកថ្ងៃទី០២
ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំព្រះនិម្មិតអាគាររដ្ឋបាលសាលាខេត្តព្រះវិហារ,
លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំស្ដីពីយុទ្ធនាការផ្សព្វផ្សាយបង្កើតការយល់ដឹងពីជំងឺរមហារីកសុដន់
Fit For Hope ឆ្នាំ២០២៤
តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន
ម៉ាណែត តាមប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព(Zoom Meeting) ដែលមានការអញ្ជើញចូលរួមពីសំណាក់
លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣។
ឯកឧត្តម
គីម រិទ្ធី អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង
នឹងសម្ធិទផលនានា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី២៩
ខែសីហា ឆ្នាំ២០២៤ អគារសិក្សា ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានា
ក្នុងសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងឃុំមរតក ស្រុកជាំក្សាន្ត
ដែលសហការឧបត្ថម្ភដោយអង្គការសម្រេចសុបិន្តកុមារកម្ពុជា
បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី
អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍
សប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស
នឹងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅព្រឹកថ្ងៃទី២៩
ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាលសាលាខេត្តជាន់ទី៣, លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០៣
របស់ក្រុមព្រឹក្សាខេត្ត អាណត្តិទី៤។ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ
ប្រធានក្រុមប្រឹក្សាខេត្ត លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត ព្រះវិហារ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ
ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត
ប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាព្រឹកថ្ងៃសុក្រ ៤ រោច
ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា គ.ស.២០២៤, លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្ត្រីជំនាញ
បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិន្នន័យ
ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្តចំនួន ១០ ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់
និងមន្រ្តីជំនាញនៃ អ.គ.ហ.។ កិច្ចប្រជុំនេះ
មានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្ដមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ
នៃក្រសួងអប់រំ យុវជន និងកីឡា និងអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួងអប់រំ
យុវជន និងកីឡា, លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តគោលដៅទាំង ១០ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ
និងពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួន
នៃលទ្ធផលសិក្សារបស់សិស្សានុសិស្សក្នុងសាលារៀនគោលដៅ ក្នុងន័យធានាសង្គតិភាព និងសុក្រឹត្យភាពទិន្នន័យ
មុននឹងយកទៅវិភាគ និងវាយតម្លៃអំពីភាពប្រសើរឡើងនៃការសិក្សារបស់សិស្ស។
នាព្រឹកថ្ងៃព្រហស្បតិ៍
៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យ
រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសាច់ប្រាក់
និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ (CMS) ” ក្រោមអធិបតីភាពលោក សួន វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ
អគ្គនាយកដ្ឋានរតនាគារជាតិ ។ វគ្គបណ្តុះបណ្តាលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាទីរួមខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសិក្ខាកាមចំនួន ១៣០នាក់មកពីអង្គភាពថវិកា ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃអង្គារ ១ រោច
ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤, លោក
ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យ រដ្ឋបាលថ្នាក់ក្រោមជាតិបាចចូលរួមពិធី ’សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ”
ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ
ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។
ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា
អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត
មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សរុបអ្នកចូលរួមប្រមាណ
៣៥០នាក់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាទាំងមូលផងដែរថា
លិខិត បទដ្ឋានគតិយុត្តដែលយើងទាំងអស់គ្នា កំពុងពិគ្រោះយោបល់តាក់តែងរៀបចំនេះ គឺ
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
ដែលបានណែនាំដោយផ្ទាល់ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរូបខ្ញុំឱ្យរៀបចំធ្វើការ ជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាលផ្អែកលើ
«កិច្ចព្រមព្រៀងការងារ សម្រាប់
បម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាម
ភូមិឃុំនៅទូទាំងប្រទេស ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន
ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។
នៅរសៀលថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម “កិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត
អាណត្តិទី៤” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត
ប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣
និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក
លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ
ZOOM “សិក្ខាសិលាស្តីពីការបំពេញទម្រង់របាយការណ៍
និងតារាងឧបសម្ព័ន្ធការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ” ក្រោមអធិបតី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន ក.រ.ស.កសហវ។
នាថ្ងៃទី ២៥-២៦
ខែកក្កដា ឆ្នាំ២០២៤, លោក
ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តព្រះវិហារ
និងមន្រ្តីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រោមអធិបតីភាព ឯកឧត្តម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក
លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ
សហវ. រាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម
ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត
ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព
ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃចន្ទ ២ រោច ខែអាសាឍ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំ “ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំមុខងារ
និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”ក្រោមអធិបតីភាព
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំសណ្ឋាគារ
ឆ្នេរសុខា ខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃពុធ ១៣ កើត
ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង
៩:០០នាទី, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ
ZOOMស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.)
បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ជាមួយដៃគូអភិវឌ្ឍន៍ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ
និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍,
តំណាងអង្គការមិនមែនរដ្ឋាភិបាល
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
កិច្ចប្រជុំស្ដីពីការ
“ត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរបៀបចំ
និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង
និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ ”ក្រោមអធិបតីភាព ឯកឧត្ដម យុង គឹមហ៊ាន
អភិបាលរងខេត្តព្រះវិហារ លោក ម៉ាក ចាន់តារា អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ ដែលមានការចូលរួមពីសំណាក់ លោក
លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣
មន្រ្តីរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក លោកស្រីរដ្ឋបាលក្រុងស្រុកទាំង០៨ជាច្រើនរូបទៀត
នៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ ។
នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃអង្គារ
១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានរៀបចំ “កម្មវិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក
មន្រ្តីរាជការ ”ក្រោមអធិបតីភាពរបស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ
និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីសំណេះសំណាលនេះមានការចូលរួមពី
និវត្តជន, លោកប្រធាន
អនុប្រធាន និងមន្ត្រីមន្ទីរ សហវ.ខេត្ត, លោកប្រធានរតនាគារ និងសាខាពន្ធដារខេត្ត។ក្នុងឱកាសជួបសំណេះសំណាលនេះ,
សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា
និងថវិកាជូនដល់និវត្តជនក្នុងម្នាក់ចំនួន ២០ម៉ឺនរៀល។
នាថ្ងៃព្រហស្បតិ៏ ៨រោច
ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦
សរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ
២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ
សម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិចនិងហិរញ្ញវត្ថុខេត្ត លោក ហេង ឡុង
ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី កែវ គន្ធា
អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមន្ទីរ
ប្រធានការិយាល័យទទួលបន្ទុកហិរញ្ញវត្ថុតាមបណ្ដាមន្ទីរ,ព្រមទាំងមានការចូលរួមដោយ លោកអភិបាល អភិបាលរង
ក្រុង ស្រុក មន្រ្តីជំនាញ ក្រុង ស្រុក មន្រ្តីការិយាល័យអប់រំក្រុង ស្រុក
ព្រមទាំងមន្រ្តីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
នាព្រឹក
ថ្ងៃពុធ ៧រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ
២០២៤ វេលាម៉ោង ០៩:០០ នាទី,លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញ
បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ
និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
១.
ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
២.
ផ្សេងៗ។
ថ្ងៃអង្គារ
៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក ប៉េង
សុភ័ក្ត្រា ប្រធានការិយាយ័យ រដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមកម្មវិធីបណ្ដុះបណ្ដាល
ស្ដីពី “ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង
ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា
ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និង
រៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ
តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣
គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង
ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។
នាថ្ងៃអង្គារ ១៤កើត
ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធ
Zoom ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(PFMM) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ
អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)
និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ។
សិក្ខាសាលានេះមានគោលបំណង
ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទៅដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ
និងដៃគូអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Online ប្រមាណ ៥០០ រូប៕
នាថ្ងៃ អង្គារ ១៤កើត ខែពិសាខ
ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣។
នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួម “សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ
និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ធំ
ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ”។
ថ្នាក់ដឹកនាំ
និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល
និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នារសៀលថ្ងៃព្រហស្បត្តិ៏៣កើត ខែចេត្រ
ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
ថ្ងៃព្រហស្បតិ៏៣កើត
ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ
មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានរៀបចំនិងទទួលការសម្ដែងរបាំត្រុឌនៅក្នុងឪកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំ រោង ឆស័ក ព.ស២៥៦៨។
នៅថ្ងៃសៅរ៏ ១៣រោច
ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខា ធិការ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ
និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥
ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល
ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានមកដល់នា ពេលខាងមុខនេះ។
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤,
លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញ
បានចុះជំរុញការងាររៀបចំតារាងប្រៀបធៀបកើនឡើងថយចុះ រដ្ឋបាលស្រុកជ័យសែន
និងរដ្ឋបាលឃុំទាំង០៥ចំនុះរដ្ឋបាលស្រុកជ័យសែន។
នៅព្រឹកថ្ងៃទី១៩
ខែមីនា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំ ’ពេញអង្គ លើកទី៩ ”
នៅខេត្ដសៀមរាប ដឹកនាំសហប្រធានតំណាងប្រទេសចិន និងឥណ្ឌា ដែលសម័យប្រជុំពេញអង្គនេះ
ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌។
នារសៀលថ្ងៃចន្ទ ៩កើត
ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង
១៤:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកស្រី គង់ ណារ៉ែន
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម “កិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងឯកសារវិភាគមុខងារមន្ទីរ សហវ.”ក្រោមការដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត ។ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក
នៃក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា
និងប្រមូលធាតុចូលអោយបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់
មុនដាក់ចូលក្នុងសេចក្តីព្រាងប្រកាស នៃតួនាទី ភារកិច្ចថ្មី
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
ដើម្បីដាក់ឆ្លងជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចដ៍ខ្ពង់ខ្ពស់។
នាព្រឹកថ្ងៃចន្ទ៩កើត
ផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤
នៅសណ្ឋាគារសុខាភ្នំពេញ, លោកស្រី
គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ
អមដោយសិក្ខាកាម ចំនួន២រូប អញ្ជើញចូលរួម ពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤
នៃ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងនៅសណ្ឋារគារសុខាភ្នំពេញ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍ
ព្រមទាំងក្រុមឧទ្ទេសាចារ្យ និង សិក្ខាកាម
។ក្នុងនោះមានការអញ្ជើញចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៣ និង
សិក្ខាកាមគោលដៅឆ្នាំ២០២៤ សរុបប្រមាណ ៥០០នាក់ មកពីក្រសួង-ស្ថាប័ន
គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។
ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
ដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់
ក្នុងការឆ្លើយតបនឹងតម្រូវការចំាបាច់របស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ
ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងលើចំណេះដឹង
ជំនាញ និង វិជ្ជាជីវៈ សំដៅចូលរួមគាំទ្រ និង
អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ៕
ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤, លោកស្រី គង់ ណារ៉ែន
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម អបអរសាទរខួបលើកទី១១៣
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ស្រ្តី និងក្មេងស្រី
ក្នុងបរិវត្តកម្មឌីជីថល“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោកជំទាវ
មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា, លោកជំទាវ នេត្រ
ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោកជំទាវ
មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកជំទាវ ជូ សុខផានី អគ្គលេខាធិការងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ
សរុបចំនួន ២៥០នាក់ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន
ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី
ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤
និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត
និងពិព័រណ៍កោះពេជ្រ។
នៅថ្ងៃចន្ទ
២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤, នៅខេត្តព្រះវិហារ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.,
អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ
ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១).
ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក
លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាក្រុង
ស្រុក ក្នុងខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ
អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តព្រះវិហារ។
ជារួមតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជិត
២០ ឆ្នាំកន្លងទៅការប្រមូលចំណូលថវិកាជាតិ មានការកើនឡើងក្នុងទំហំប្រមាណជិត ២០ ដង,
ខណៈចំណាយថវិកាជាតិសរុប បានកើនឡើងជិត ១៥ ដង
ដែលបានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យអាទិភាព
រួមមានវិស័យសង្គមកិច្ចដែលមានទំហំប្រមាណ២២% នៃចំណាយជាតិសរុប
ក្នុងនោះចំពោះក្រសួងអប់រំ យុវជន និងកីឡាទទួលបានថវិកាកើនឡើងជាង ២
ដងកន្លះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ទន្ទឹមនេះ, ប្រាក់បៀវត្សមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងជាលំដាប់យ៉ាងតិចច្រើនជាង ១
លានរៀលគិតត្រឹមឆ្នាំ២០២៤ ក្នុងនោះប្រាក់បៀវត្សអប្បបរមារបស់គ្រូបង្រៀនប្រមាណ ១ ៤០០
០០០រៀល។
(ទី២).
ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ
ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ
ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក
ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤
“គណនេយ្យភាពសមិទ្ធកម្ម”
ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ
ដែលផ្ដោតលើ “សមិទ្ធកម្ម ឬ លទ្ធផល” នៅក្នុងរាជរដ្ឋាភិបាលទាំងមូល។
នាព្រឹកថ្ងៃច័ន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤,លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ VIDEO Zoom ប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥
អនក្រ.បក ចុថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣
ស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង"។
នៅថ្ងៃច័ន្ទ ២រោច ខែមាឃ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា
ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
បានចូលរួម “វគ្គបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សឹង រេត
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
នាថ្ងៃចន្ទ ២ រោច ខែមាឃ
ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០ នាទីព្រឹក, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា
ក្រោមអធិបតីភាពដ៏ឧដុង្គឧត្តមរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ សិក្ខាសាលាពិគ្រោះយោបល់នេះ
មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួង-ស្ថាប័ន, លោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញញវត្ថុសាធារណៈ នៃ មូលនិធិរូបិយវត្ថុអន្តរជាតិ,
និង តំណាងមកពី ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរសហវ. រាជធានី-ខេត្ត និង
ដៃគូអភិវឌ្ឍន៍ (IMF, ADB, AFD, Australian Embassy, JICA, UNICEF)។
នារសៀលថ្ងៃ ព្រហស្សតិ៏១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលរៀបសិក្ខាសាលា
និងចុះអង្កេតជាក់ស្តែងនៅសាលារៀនទាំង ១០ រាជធានី ខេត្ត តាមប្រព័ន្ធ VIDOE ZOOM។
នារសៀលថ្ងៃពុធ ៥ កើត
ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤,លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំស្ដីពីការប្រមូលទិន្នន័យសម្រាប់វាយតម្លៃសាកល្បងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ក្រោមអធិបតីភាព
ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរងអ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.,
អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក
លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥។
នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម “កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធាន គ.ហ.ស. បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក និងថ្ងៃទី១៤ ខែកុម្ភៈ
ឆ្នាំ២០២៤, សម្ដេចមហាបវរដិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការផ្ដល់កិត្តិយសដ៏ឧត្ដុងឧត្ដមថ្លែងសុន្ទរកថាគន្លឺះបិទកិច្ចប្រជុំ “កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤”។ក្នុងកិច្ចប្រជុំនេះ
មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans
Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍,
ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម
លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
នាព្រឹកថ្ងៃអង្គារ
១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា
ឆ្នាំ២០២៤, លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និង លោក ម៉ៅ ដារ៉ា
មន្ត្រីនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ បានចូលរួមកិច្ចប្រជុំ “ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង
ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
ដោយមានការចូលរួមពីឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន
តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោក កែ ពន្លក
នាយករងរដ្ឋបាល តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ,
រដ្ឋបាលខណ្ឌ និងសង្កាត់ នៃរាជធានីភ្នំពេញ, មន្ទីរ
រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ៥០០រូប។
នារសៀលថ្ងៃច័ន្ទ ១២កើត
ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤, មន្ទីរសេដ្ឋកិច្ច
និងហិរញវត្ថុខេត្តមានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤
ក្រោមអធិបតីភាព លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
លោក ហេង ឡុង ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី កែវ គន្ធា
អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ
លោក លោកស្រីប្រធាន អនុប្រធានការិយាល័យនិងមន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តសរុបប្រមាណ៦០រូប។
នាព្រឹក
ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា
ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទី, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
លោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom “កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣
នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ”
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ហ.ស.
និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួង ស្ថាប័ន
និងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។
នៅរសៀលថ្ងៃចន្ទ
៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
អមដោយឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់និងមន្ត្រីជំនាញនៃ អ.គ.ហ. ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធានអនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះអង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមកនិងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ.រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
នាព្រឹក ថ្ងៃអង្គារ
១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង ០៩:០០ នាទី, លោក
ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្ត្រីជំនាញ
បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOM“កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃ កសហវ. ដើម្បីពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣
ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
នាព្រឹកថ្ងៃអាទិត្យ
១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់
អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល
ចុះមូល ដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីអបអរសាទរ ខួបលើកទី៤៥
នៃទិវាជ័យ ជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅមណ្ឌលកីឡដ្ឋានខេត្តព្រះវិហារ
និងមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូល
ដ្ឋានខេត្តព្រះវិហារ,ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម
គីម រិទ្ធី អភិបាល ខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក
លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ
និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
នាព្រឹកថ្ងៃពុធ
១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ, លោក
ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ លោក សុខ ប៉ូឡូ
អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ក្នុងផែនការសកម្មភាពឆ្នាំ២០២៣
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), អនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់
សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី
នគររូបនីយកម្ម និងសំណង់។ដោយមានការអញ្ជើញចូលរួមពី
អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រដ្ឋបាលក្រុង
ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ, មន្ទីរ
និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងមន្ទីរ សហវ. រាជធានី-ខេត្ត
សរុបប្រមាណ ៤០០រូប។
ជារួម
អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ
អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ,
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ
និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ
ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត
និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ
ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។
នាព្រឹកថ្ងៃអង្គារ ៨រោច
ខែកត្តិក ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ លោកស្រី គង់ ណារ៉ែន
អនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថ្មីស្តីពីការបញ្រ្ជាបយេនឌ័រឆ្នាំ២០២៤-២០២៨
និងការលើកកម្ពស់សិទ្ធ តួនាទី និងសុខុមាលភាពស្រ្តី ក្រោមអធីបតីភាព លោកជំទាវ កែវ
ចរិយា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគាររស្មីពេជ្រ
ខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃព្រហស្បតិ៏ ៤កើត ខែកត្តិក
ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ’ដេញថ្លៃភាស៊ីផ្សារ
និងភាស៊ីចំណតរថយន្តទូទាំងខេត្តសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ”ក្រោមអធិបតីភាពឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្ត
តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
នារសៀលថ្ងៃចន្ទ ១កើត
ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម
’កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការយៈពេល៩ខែ
ឆ្នាំ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំអគារ ឃ
ទីស្ដីការក្រសួង។
នាថ្ងៃព្រហស្បតិ៏៤រោច
ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣, លោក
ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមវេទិការប្រព័ន្ធស្បៀងបម្រុងកម្ពុជាលើក១
ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ "និតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា"
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ដ្រី រដ្ដមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណ:កម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
នាព្រឹកថ្ងៃច័ន្ទ១រោច ខែអស្សុជ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក លោកស្រីប្រធានការិយាល័យ
បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ
ZOOM ’សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត
និងការចែករំលែកបទពិសោធន៍ស្តីពី
ការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈដោយបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈ”។
ថ្ងៃព្រហស្បតិ៏ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក
ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ
២០២៣, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
លោកស្រីអនុប្រធានមន្ទីរ និងមន្រ្តីជំនាញបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOMស្ដីពីការ ’បញ្រ្ជាបការយល់ដឹងលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មី
មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) ក្នុង
FMIS” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន
សាហ៊ីប រដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ លោកស្រី អនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យលទ្ធកម្មសាធារណៈ
ព្រមទាំងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOMស្ដីពីការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២៣
និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ ជូនក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាសសាធារណៈ
និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកាព្រមទាំងការប្រមូលធាតុចូលលើសេចក្ដីព្រាងប្រកាសស្ដីពីការពិនិត្យនិងអនុម័តផែនការលទ្ធកម្មរបស់មន្ទីរជំនាញរាជធានី
ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
នៅថ្ងៃសៅរ៏ ៨រោច
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខា ធិការ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ
និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥
ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល
ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់នា ពេលខាងមុខនេះ។
នាព្រឹកថ្ងៃពុធ ១២រោច
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទារបំណុលអន្តរក្រសួងដើម្បីពិនិត្យ
និងពិភាក្សា អំពីយន្តការនៃការគ្រប់គ្រងនិងការប្រមូលចំណូល
និងពិនិត្យលទ្ធភាពក្នុងការសម្រួលនីតិវិធីសម្រាប់ការធ្វើអាជីវកម្មថ្មអារ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួង ម៉េងគា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃអង្គារ ៤រោច
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
បានចូលរួមកិច្ចប្រជុំ ’ត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ និងកិច្ចពិភាក្សាស្ដីពីការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាពឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានវឌ្ឍនភាព
និងជំរុញការអនុវត្តផែនការសកម្មភាព
ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅសូចនាករដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៣
របស់មន្ទីរ សហវ. រាជធានី ខេត្ត
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ
កិច្ចប្រជុំក៏ផ្ដោតលើការកំណត់អាទិភាពការងារសសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសូចនាករគន្លឹះ
ផែនការសកម្មភាពគនឹ្លះ និងថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី
ប្រធានមន្ទីរ និង តំណាងពីមន្ទីរ សហវ. រាជធានី ខេត្តទាំង២៥។
នាព្រឹកថ្ងៃចន្ទ
៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣, លោកស្រី
គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកស្រី
ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម ’សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
”
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នៅថ្ងៃច័ន្ទ ១១កើត ខែភទ្របទ
ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣,ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ
និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូ (ZOOM)។
នាថ្ងៃសុក្រ ១កើត
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ,លោកម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួម ’សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៏ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ”ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ. សហការជាមួយធនាគារពិភពលោក។ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ
និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ
និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
“គណនេយ្យភាពសមិទ្ធកម្ម”។សិក្ខាសាលាពិគ្រោះយោបល់នេះ
មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ.,
មន្ទីរ សហវ. រាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន
និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ២២៣ រូប។
នាថ្ងៃចន្ទ
១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣,លោក ប៉េង សុភ័ក្រ្តា
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួម “សិក្ខាសាលាបញ្ជ្រាបការយល់ដឹង
អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង
វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង
ស្រុក ” ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី
ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ
ដោយថ្ងៃទី១
ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង
ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត,
តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា
និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម
ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ,
រដ្ឋបាលក្រុងបាត់ដំបង, និង
រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី
ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន
ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ
និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត
សរុបចំនួនប្រមាណ ៦០៥ នាក់។
នាថ្ងៃសៅរ៏ ៩រោច ខែស្រាពណ៏
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣,លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម ”កម្មវិធីបរិច្ចាគឈាមនៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ” ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងសហការរៀបចំដោយរដ្ឋបាលខេត្ត
ស.ស.យ.ក. ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី
និងក្លឹបនៃក្តីស្រឡាញ់ ដែលទទួលឈាមបាន ៧៥សាក់។
កម្មវិធីផ្តល់ឈាមវិលជុំដោយស្ម័គ្រចិត្ត
តាមបណ្តាក្រុង ស្រុក អង្គភាព ធ្វើឡើងក្នុងគោលបំណង
ជម្រុញការកសាងបណ្តាញអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត
ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ឈាមជូនមន្ទីពេទ្យ
និងជម្រុញនូវវប្បធម៌ជួយគ្នាទៅវិញទៅមក។
នាថ្ងៃ ពុធ ៦រោច
ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី
“ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំសង្កាត់”
ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់
ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព
និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើររៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែកញ្ញា
ឆ្នាំ២០២៣ នៅ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Online
Zoom ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តទាំង២៤។
នាព្រឹកថ្ងៃពុធ ១៤កើត
ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០២៣
នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំស្ដីពី “កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
និងមន្ត្រីជំនាញក្រុមការងារថវិកាតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នៅថ្ងៃអង្គារ ១៣កើត
ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣, លោក ឆេង
អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក លោកស្រីប្រធានការិយាល័យ
បានចូលរួមប្រជុំតាមប្រព័ន្ធ Video ZOOM ស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍របកគំហើញ
ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាព
សម្រាប់ដោះស្រាយចំណាយកកស្ទះ។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ
ពិភាក្សា និងផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍របកគំហើញនេះ ព្រមទាំងប្រមូលធាតុចូល
និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។
សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ
ពីអនុប្រធាន សមាជិក និងសមាជិកា នៃ ក.ផ.ច., តំណាង នៃអគ្គនាយកដ្ឋាន
និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត, រតនាគាររាជធានី ខេត្ត, ក្រសួង
ស្ថាប័ន, និងរដ្ឋបាលរាជធានី ខេត្ត, ទីប្រឹក្សាបច្ចេកទេស
នៃ ក.ស.ហ.វ., ក្រុមហ៊ុនទីប្រឹក្សា Fii &
Associates, និងតំណាងដៃគូអភិវឌ្ឍន៍។
រសៀលថ្ងៃព្រហស្បតិ៍ ៨
កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកស្រី
អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៤
របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង
រដ្ឋលេខាធិការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ
ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករងអមដោយមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាថ្ងៃ សៅរ៍
៣កើតខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣, លោកម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ ព្រមទាំងមន្រ្តីរាជការទាំងអស់
បានយកចង្ហាន់ និងទានវស្សារ ទៅប្រគេន ព្រះសង្ឃ គង់ចាំព្រះវស្សារ នៅវត្តដងផ្លិត
ស្រុកឆែបខេត្តព្រះវិហារ។
វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
(NRMIS)ជូនមន្រ្តីបង្គោលរតនាគាររាជធានីខេត្ត
និង មន្រ្តីបង្គោលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។
ថ្ងៃព្រហស្បតិ៏ ១កើត ខែស្រាពណ៏
ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ខេត្តសៀមរាប ថ្ងៃទី១៧-១៨ ខែសីហា
ឆ្នាំ២០២៣
កិច្ចប្រជុំ “គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដើម្បីពិនិត្យ
និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣” តាមប្រព័ន្ធ VIDEO ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ។
លោកស្រី គង់
ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី
ខេត្ត ឆ្នាំ២០២៤ -២០២៦
និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
២៨ កក្កដា
២០២៣
នារសៀលថ្ងៃព្រហស្បតិ៍
៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “ការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី
ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពឯកឧត្ដម មាស សុខសេនសាន
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ
ដោយមានការចូលរួមពីតំណាងក្រុមការងារពាក់ព័ន្ធ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។
នាថ្ងៃសុក្រ ៦កើត
ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួម សិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី
“ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី
ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់
និង មន្ត្រីជំនាញ នៃ អ.គ.ហ. សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ
ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព
របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស
និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នៅរសៀលថ្ងៃ ពុធ ៤រោច
ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា
ឆ្នាំ២០២៣ លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និងលោកអនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្ដីពី ការពង្រីកការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន និង យន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក នៅទីស្ដីការក្រសួងបរិស្ថាន។
ព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣
នៅសណ្ឋាគារនិងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(គ.ប.ទ.) បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធី
នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State
Asset Management-SAM) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(State Asset Register Management Information System-SARMIS) ដល់គ្រប់អង្គភាពប្រើប្រាស់ថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ”។
សិក្ខាសាលានាថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ
និងជាអនុប្រធាន គ.ប.ទ., ឯកឧត្តម
លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូល
មិនមែនសារពើពន្ធ, តំណាងគ្រប់អង្គភាពប្រើប្រាស់
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់កណ្តាលទាំង ២៨ និង ថ្នាក់មូលដ្ឋានទាំង ១០៨
ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ប.ទ. សរុបប្រមាណ
៣៥០ នាក់ ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ
និងណែនាំអំពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធ SAM ដែលជាប្រព័ន្ធផ្ទៃក្នុងក្រសួង
ព្រមទាំងបង្ហាញពីវឌ្ឍនភាព និង ទិសដៅ នៃការប្រើប្រាស់ប្រព័ន្ធ SARMIS ដែលជាប្រព័ន្ធថ្នាក់ជាតិ
ជូនសិក្ខាកាមដែលអញ្ជើញមកពីគ្រប់អង្គភាពប្រើប្រាស់ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព
តម្លាភាព គណនេយ្យភាព និង អនុលោមភាពនៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
ក្នុងការគ្រប់គ្រងដំណើរការនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
សម្រាប់ផ្ទៃក្នុងក្រសួង ។ ជាមួយនេះ, អង្គសិក្ខាសាលា
ក៏បានពិភាក្សាអំពីបញ្ហាប្រឈមជុំវិញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង
ចម្ងល់នានាទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ SAM តាមរយៈការបកស្រាយបំភ្លឺ
ដោយវាគ្មិនមកពីអង្គភាពជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រព័ន្ធ SAM និង SARMIS កកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងរៀបចំបង្កើតឱ្យមានប្រព័ន្ធកត់ត្រាបឋមសិន
ដើម្បីជួយសម្រួលដល់ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងកំឡុងពេលដែលយើងត្រូវរង់ចាំការប្រើប្រាស់ប្រព័ន្ធជាលក្ខណៈសកល
និង ទម្រង់ស្តង់ដារគណនេយ្យអន្តរជាតិ
ដែលមាននៅលើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ដែលមុខងារនេះ កំពុងស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍ និង
កសាងឡើងឱ្យមានភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម, រហូតដល់ការងារទូទាត់ និង
ការធ្វើច្បាប់ទូទាត់ ពោលគឺ មានភាពសុខុដុមនីយកម្ម ទិន្នន័យគ្នារវាង
មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ,
សៀវភៅធំ, របាយការណ៍
និងការធ្វើសវនកម្មតាមប្រព័ន្ធតែមួយដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត
និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រុម ការងារលេខាធិការដ្ឋាន គ.ប.ទ.
និងបណ្តាអង្គភាពប្រើប្រាស់ទាំងអស់ឱ្យបន្តចូលរួមសហការឱ្យបាន
ស្អិតរមួតក្នុងការអនុវត្តប្រព័ន្ធ SAM ព្រមទាំងការងារគ្រប់គ្រង,
ការប្រើប្រាស់
និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព
ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅ
នៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រកបដោយគុណភាព និងទាន់ពេល
តាមការកំណត់ដោយ លិខិតបទដ្ឋានគតិយុត្ត ៕
ខេត្តសៀមរាប៖
ថ្ងៃព្រហស្បតិ៍ ០៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨
ខែមិថុនា ឆ្នាំ២០២៣ លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
និងលោកប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំ
និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម
ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប.
ក្នុងកិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង
ស្រុក ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
និងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធមកពីរដ្ឋបាលក្រុង ស្រុកក្នុង ខេត្តសៀម ឧត្តរមានជ័យ
ព្រះវិហារ កំពង់ធំ ដែលមានចំនួនប្រមាណជាង២០០នាក់។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្តល់ការណែនាំតម្រង់ទិសដល់រដ្ឋបាលក្រុង
ស្រុកនិងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំ រួមមាន មុខងារគ្រប់គ្រងបឋមសិក្សា
មត្តេយ្យសិក្សា អប់រំក្រៅប្រព័ន្ធ ការគាំទ្រកិច្ចការរដ្ឋបាលដល់មធ្យមសិក្សា
ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡា ដែល បានផ្ទេរទៅឱ្យទៅរដ្ឋបាលក្រុង ស្រុក
ខណ្ឌតាមរយ:អនុក្រឹត្យលេខ១៨២ -១៨៣និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង
ស្រុក ខណ្ឌ។
នាព្រឹក ថ្ងៃព្រហស្បតិ៏ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក
ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នា២០២៣ លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានអញ្ជើញចូលរួម ពិធីសំណេះសំណាល និងបំពាក់មេដាយ ជូនសមាជិក សមាគមអតីត យុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅទី បញ្ជាការតំបន់ប្រតិបត្តិការសឹករង
ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល
នៃគណៈអភិបាលខេត្តព្រះវិហារ។
កាលថ្ងៃទី
២ ខែ មិថុនា ឆ្នាំ ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ ច្រកចេញចូលតែមួយ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី
ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះ
គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធ
របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាម ចក្ខុវិស័យក្រសួងឆ្នាំ ២០៣០
ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង
គុណវុឌ្ឍិគ្រប់គ្រាន់ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់
ក្នុងការកសាងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋានសំខាន់ៗ
ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និង
កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដូចជា
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង,
ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និង ច្បាប់ពាក់ព័ន្ធ
ដើម្បីកំណត់គោលការណ៍ និង បទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច
និង វិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី,
ការចេញវិញ្ញាបនបត្រនានា, និង
ការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ
ជាដើម ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ
និង ការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត
ដើម្បីផ្តល់សិទ្ធិសម្រេច និង ការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត
ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ
ដែលមានទុនវិនិយោគសមមូលទាប ជាង ៥ លានដុល្លារអាមេរិក ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល
សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និង
ការការពារវិនិយោគ, សេវាថែទាំវិនិយោគ
និង ការដោះស្រាយវិវាទ ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន ។ ក្នុងន័យនេះ, ស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្ត ត្រូវស្វែងយល់
និង ពង្រឹងសមត្ថភាព ទាំងក្របខណ្ឌច្បាប់ បទប្បញ្ញតិ បច្ចេកទេស នីតិវិធី និង
ការងាររដ្ឋបាល ក្នុងការពិនិត្យគម្រោងវិនិយោគ ម៉្យាងច្បាប់ និង
បទប្បញ្ញត្តិពាក់ព័ន្ធវិនិយោគ ត្រូវបានតាក់តែងថ្មី និង
ម៉្យាងការងារចូលរួមពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជ-ធានីខេត្តក៏ថ្មី
សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ស្តាប់, ស្វែងយល់ និង កត់ត្រា ដោយផ្តោតលើច្បាប់, បទប្បញ្ញត្តិ, នីតិវិធី និង
បទពិសោធន៍ពិនិត្យគម្រោងវិនិយោគរបស់ស្ថាប័នទាំងនេះ ពិសេសចំណុចទាំងឡាយណា
ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ
បានមានប្រសាសន៍បន្ថែមថា វគ្គ បណ្តុះបណ្តាលនេះ ជាចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយត្រូវមានវគ្គបណ្តុះបណ្តាល
ជាបន្តបន្ទាប់ទៀត លើប្រធានបទស្រដៀងគ្នា និង ផ្សេងៗគ្នា
រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និង ការចែករំលែកឯកសារ
និង ព័ត៌មានផ្សេងៗផងដែរ ។
ថ្ងៃទី ២៥
ខែ ឧសភា ឆ្នាំ២០២៣
កិច្ចប្រជុំពិនិត្យផ្គូរផ្គង
វាយតម្លៃ និងការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង
និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មិន ស៊ីថា
អភិបាលរងខេត្តព្រះវិហារ និងលោក សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងមិនមែនសារពើពន្ធ។
ថ្ងៃ សុក្រ ១៥រោច ខែពិសាខ
ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ លោកប្រធានការិយាល័យបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធជូនដល់ក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល
និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។
នាថ្ងៃអង្គារ ៥ រោច ខែពិសាខ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣រសៀលម៉ោង ២:៣០នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ.
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល
ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ រាជធាន-ខេត្ត
ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពត្រីមាសទី១
ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពសកម្មភាព និងការអនុវត្តផែនការថវិកា
ក្នុងន័យបន្តជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការ
ជាពិសេសពិភាក្សានិងកំណត់សកម្មភាពអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣
ដើម្បីធានាឱ្យសម្រេចបានគោលដៅសំខាន់ៗ នៃផែនការសកម្មភាពរួម ដំណាក់កាលទី៤។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង
ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល
ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ
អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ដោយមានការចូលរួមដឹកនាំការពិភាក្សាដោយឯកឧត្តម សៀក សុភ័គ អគ្គនាយករង
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ប៉ាត់ សុក
ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
(១)បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិ
នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិរដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(២)ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលស្ថិតក្រោមការកាន់កាប់ដោយក្រសួង-ស្ថាប័នថ្នាក់កណ្ដាល
និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និង
(៣)
ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមកដើម្បីសម្របសម្រួល
និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
ពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលជាសូចនាករក្នុងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង
និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកឧត្តម លោក លោកស្រី
ក្រុមការងារគណៈកម្មការអន្តក្រសួងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានថវិកា
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងលោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។