ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក ឈួន ដានី អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកគូលែន ដែលវេទិកានេះបានប្រារព្ធ នៅវត្តវេទិការអុំទូកកំពង់ស្រឡៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ។
ថ្ងៃសុក្រ
១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ឈួន ដានី អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកគូលែន
ដែលវេទិកានេះបានប្រារព្ធ នៅវត្តវេទិការអុំទូកកំពង់ស្រឡៅ ភូមិកំពង់ស្រឡៅ
ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម តូច វង្ស
សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ
មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក
លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន
ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស
ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ
នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន
នារយៈកាលកន្លងមក។ ក្រៅពីនេះ វេទិកាក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់
សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន
ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ
ដែលបានស្នើឡើង។
ព័ត៌មានទាក់ទង