ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥, មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម របស់ក្រសួង ស្ថាប័នចំនួន១០ និងខេត្តចំនួន៦ ដើម្បីពិនិត្យបញ្ហាប្រឈម និងកំណត់ផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ចប់ការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ ២០២៥

ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ គឺជាផ្នែកមួយនៃការការពារ និងការពង្រឹកការគ្រប់គ្រងដីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ប៉ុន្តែកិច្ចការនេះមានចរិតអន្តរស្ថាប័ន ដែលទាមទារឱ្យមានការចូលរួមស្រុះគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអាចបញ្ចប់បានត្រឹមឆ្នាំ២០២៦ខាងមុខ ស្របតាមការកំណត់របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥, មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម របស់ក្រសួង ស្ថាប័នចំនួន១០ និងខេត្តចំនួន៦ ដើម្បីពិនិត្យបញ្ហាប្រឈម និងកំណត់ផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ចប់ការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនាមជាប្រធានដឹកនាំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃ អ.គ.ហ.។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង ស្ថាប័នចំនួន១០ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអភិបាលរង តំណាងគណៈអភិបាលខេត្តចំនួន៦ រួមមាន ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពិភាក្សា និងពិគ្រោះយោបល់ដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទាំង៦ ខេត្ត សរុបអ្នកចូលរួមប្រមាណ ១៣០រូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង (ទី១) ពិនិត្យវឌ្ឍនភាព, បញ្ហាប្រឈម និងសំណើដោះស្រាយចំពោះដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ (ទី២) ពិភាក្សាពីតម្រូវការទិន្នន័យ និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងដីមានបញ្ហានីមួយៗ ដើម្បីធ្វើអាទិភាពក្នុងផែនការសកម្មភាព និងសម្រួលពន្លឿនការងាររបស់គណៈកម្មការអន្តរក្រសួងនៅពេលចុះពិនិត្យ និងដោះស្រាយ និង (ទី៣) កំណត់បន្ទាត់គោល និងរៀបចំផែនការសកម្មភាព របស់ក្រុមការងារទី១ សម្រាប់ការចុះត្រួតពិនិត្យ និងដោះស្រាយនៅតាមមូលដ្ឋានរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ក្នុងឆ្នាំ២០២៦។

ព័ត៌មានទាក់ទង