ជ្រើសរើសភាសា: Khmer Khmer English English
ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែតុលា ឆ្នាំ ២០២៥

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ពិធីនេះប្រព្រឹត្តទៅនៅសាលសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំង៣ ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរក្រុងស្រុកទាំង៨ និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ជាច្រើនរូបទៀត។

ព័ត៌មានទាក់ទង