ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ ២០២៦

ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ។

បន្ទាប់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអភិបាលស្រុកត្បែងមានជ័យ ដែលទើបឡើងកាន់តំណែងរួចមក ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកថ្មី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។

ព័ត៌មានទាក់ទង