ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកសង្គមថ្មី ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទែន សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥

ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកសង្គមថ្មី ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទែន សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូប។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។

ព័ត៌មានទាក់ទង