ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ។
ពិធីប្រកាសចូលកាន់មុខតំណែង
លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី
អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ។
បន្ទាប់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអភិបាលស្រុកត្បែងមានជ័យ
ដែលទើបឡើងកាន់តំណែងរួចមក ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ
និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកថ្មី។ ទន្ទឹមនឹងនេះ
ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ
ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ
និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។
ព័ត៌មានទាក់ទង