នារសៀល ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤, លោក ម៉ៅ ដារ៉ា មន្រ្តីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលនិងមិនមែនសារពើពន្ធ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ “អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។
នារសៀល ថ្ងៃសុក្រ ៦កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤, លោក ម៉ៅ ដារ៉ា
មន្រ្តីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលនិងមិនមែនសារពើពន្ធ
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ
“អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ
សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ
នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ.។សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យ
និងពិគ្រោះយោបល់លើសេចក្ដីព្រាងចុងក្រោយសៀវភៅជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង
២៥ និងរដ្ឋបាលរាជធានី-ខេត្ត។
ព័ត៌មានទាក់ទង