ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់អាណត្តិទី៤ ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
ថ្ងៃសុក្រ
៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា
ឆ្នាំ២០២៥, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៨
របស់អាណត្តិទី៤ ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត
លោកអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត
តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាន
អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល ក្រុង/ស្រុកទាំង៨
និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃទី២៨
ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមប្រឹក្សាបានពិនិត្យ
និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៧ និងរបាយការណ៍ប្រចាំខែវិច្ឆិកា ។
ព័ត៌មានទាក់ទង